Propellerads

នំក្លងក្លែង Num Klong Klaeng


ម្សៅខ្សាយមួយកំប៉ុង ម្សៅដំណើបពីរកំប៉ុង ចេកអំបូងទុំបី អំបិលចុងស្លាបព្រា។ ច្របល់ម្សៅចូលគ្នាអោយសព្វ ទុកចោល១ម៉ោង លុញប៉ុនមេដៃមេជើង បំពងខ្លាញ់ អោយស្រួយស្រោក។ រួចហើយ យកស្ករទៅឆឹង អោយចេញជើងអង្ក្រង ចាក់នំចៀនចូល បន្ថយភ្លើង ហើយអង្គុយជ្រាវទាល់តែស្ករស្ងួត ឡើងក្រាមពណ៌ស។
ពេលដួសយកទុក សូមដាក់កែវគ្របអោយជិតខ្យល់ ទុកបានយូរថ្ងៃ។ ប៉ុន្តែបើចង់ទុករាប់អាទិត្យ សូមដាក់មេដំបែ លាយជាមួយម្សៅ លាយហើយហាលថ្ងៃ ពីរទៅបីម៉ោង ទើបយកមកលុញចៀន អោយស្រួយស្រោក ហើយស្បាតស្ករ។

Share on Google Plus